ពេល​ដែល​ទទួល​យក​ស្នេហា​ថ្មី​អ្នក​គួរ​តែ​គិត​ឲ្យ​ច្បាស់​ មិន​មែន​ចេះ​តែ​ទទួល​ៗ​តាម​តែ​អារម្មណ៍​នោះ​ទេ​ ព្រោះ​អ្នក​អាច​ធ្វើ​បាបចិត្ត​មនុស្ស​ម្នាក់​ដែល​គ្មាន​កំហុស​សោះ​។​ ទាំង​នេះ​ជា​សំណួរ​ដែល​អ្នក​គួរ​តែ​សួរ​ខ្លួន​ឯង​មុន​ពេល​ទទួល​យក​ស្នេហា​ថ្មី ៖​

១. តើ​អ្នក​សប្បាយ​ចិត្ត​នឹង​ខ្លួន​ឯង​ហើយ​ឬ​នៅ​ ?​ ៖​ បើ​អ្នក​មាន​អារម្មណ៍​ថា​រីករាយ​ជាមួយ​អ្វី​ដែល​ខ្លួន​ឯង​កំពុង​មាន​ កន្លែង​ដែល​អ្នក​រស់​នៅ ហើយ​នឹង​រីករាយ​ជាមួយ​ជីវិត​ខ្លួន​ឯង​នោះ​ មាន​ន័យ​ថា​អ្នក​អាច​ទទួល​យក​អ្នក​ថ្មី​បាន​ហើយ​ ព្រោះ​អ្នក​លែង​មាន​អារម្មណ៍​ឈឺចាប់​អី​ទៀត​ហើយ។ តែ​បើ​អ្នក​មាន​អារម្មណ៍​ថា​ជីវិត​អ្នកអាប់អួរ​នោះ វា​ជា​សញ្ញា​មួយ​ដែល​អ្នក​មិន​គួរ​ទទួល​អ្នក​ណា​មក​លាយឡំ នឹង​ភាព​រញ៉េរញ៉ៃ​ក្នុង​ជីវិត​អ្នក​ឡើយ។

២. អ្នក​ពេញ​ចិត្ត​ពេល​ដែល​នៅ​ម្នាក់​ឯង​ទេ​?​៖​ បើ​អ្នក​ទម្លាប់​នៅ​ម្នាក់​ឯង​ដោយ​គ្មាន​បញ្ហា​ហើយ​ នោះ​មាន​ន័យ​ថា​អ្នក​ទទួល​យក​អ្នក​ថ្មី​មិន​មែន​ដោយសារ​ភាព​ឯកា​របស់​អ្នក​ទេ​ ហើយ​ក៏​មិន​មែន​ទុក​គាត់​កំដរ​ភាព​អផ្សុក​អ្នក​ដែរ។

៣. តើ​អ្នក​បើក​ទូលាយ​ក្នុង​​ទំនាក់​ទំនង​ជាមួយ​គាត់​ហើយ​ឬ​នៅ​?​ ៖​ ការ​ប្រាស្រ័យ​ទាក់ទង​គឺ​សំខាន់​ណាស់​ក្នុង​ស្នេហា​ បើ​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​ក្នុង​ការ​ទាក់ទង​ ចែក​រំលែក​រឿង​រ៉ាវ​ជាមួយ​គាត់​ទេ​ នោះ​វា​អាច​នឹង​ពិបាក​បន្តិច។

៤. តើ​អ្នក​ឈប់​នឹកនា​សង្សារ​ចាស់​អ្នក​ឬ​នៅ​? ៖​ បើ​អ្នក​នៅ​តែ​មិន​ទាន់​ដាច់​ស្រេច​ជាមួយ​សង្សារ​ចាស់​អ្នក​ទេ​ អ្នក​មិន​គួរ​ទទួល​យក​ស្នេហា​ថ្មី​នោះ​ទេ​ ព្រោះ​វា​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ដែល​មិន​ដឹង​អី​សោះ​ឈឺចាប់​ជាមួយ​អ្នក​។

៥. តើ​អ្នក​អាច​បណ្ដោយ​ឲ្យ​រឿង​តិច​តួច​ទៅ​ផុត​បាន​ទេ​ ? ៖​ ពេល​ខ្លះ​អ្នក​អាច​លើក​លែង​ទោស​ពេល​ដែល​គាត់​ធ្វើ​អី​ខុស​តិច​តួច​បាន​ទេ? ហើយ​អាច​ដោះ​ស្រាយ​បញ្ហា​ជាមួយ​គ្នា​បាន​ទេ?​ បើ​អ្នក​អាច​នោះ​មាន​ន័យ​ថា​អ្នក​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​ដោយ​មាន​ក្ដី​សុខ​ហើយ។

៦. អ្នក​មាន​ចិត្ត​ស្រឡាញ់​គាត់​ឬ​ក៏​គ្រាន់​តែ​ត្រូវ​ការ​គាត់​? ៖ តើ​អ្នក​ទទួល​យក​គាត់​គ្រាន់​តែ​ចង់​ឲ្យ​គាត់​នៅ​ក្បែរ​អ្នក​មែន​ទេ​? ឬក៏​គ្រាន់​តែ​យក​គាត់​មក​ដើម្បី​ជួយ​អ្នក​ឲ្យ​បំភ្លេច​អ្នក​ចាស់? អ្នក​គួរ​តែ​ច្បាស់​លាស់​ក្នុង​រឿង​នេះ​ ដើម្បី​កុំ​ឲ្យ​ឈឺ​ចាប់​ទៅ​ថ្ងៃ​ក្រោយ។

ពេល​ខ្លះស្នេហា​មិន​​អាច​យក​មក​លេង​សើច​នោះ​ទេ​ ដូច្នេះ​បើ​មិន​ប្រាកដ​ចិត្ត​កុំ​ទទួល​អី​​ព្រោះ​វា​មិន​ត្រឹម​តែ​ឈឺ​ម្នាក់​ឯង​ទេ គឺ​អាច​ឲ្យ​ម្នាក់​ទៀត​ឈឺ​ដូច​គ្នា៕

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា

Related Post

Post a Comment

អ្នកគួរតែអានអត្ថបទនេះ × +
 
Top