ម្រុំនិងខ្ញី ត្រូវបានគេប្រើប្រឆាំងនឹងជំងឺជាច្រើន និងងាយទទួលបានផល។ អ្នកស្រាវជ្រាវបង្ហាញថា នៅពេលយើងលាយរបស់ទាំងពីរមុខនេះ ជំងឺកាចសាហាវគឺមិនហ៊ាននៅក្បែរទេ។

* អត្ថប្រយោជន៍ម្រុំ និងខ្ញីរួមបញ្ចូលគ្នា៖

– បំបាត់រលាកសន្លាក់ឆ្អឹង

– បញ្ចុះកម្រិតកូឡេស្ដេរ៉ុល

– បំបាត់ឈឺក្បាល

– បង្ការដំបៅក្រពះ និងល្អសម្រាប់អ្នកដំបៅក្រពះ

– ការពារថ្លើមមិនឱ្យខូច

– បំបាត់ស្លេកស្លាំង

– បំបាត់ហត់ អស់កម្លាំងល្ហិតល្ហៃពេលធ្វើដំណើរផ្លូវវែងឆ្ងាយ

– បន្ធូរបន្ថយការក្អួតគ្រប់អ្នកជំងឺមហារីក

– បំបាត់វិលមុខសម្រាប់ស្ដ្រីមានគភ៌

* គ្រឿងផ្សំ

– ខ្ញីស្រស់ ៨៥ ក្រាម

– ស្លឹកម្រុំ ១0 សន្លឹក

– ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ

– ទឹកឆ្អិន ៤ កែវ (មួយកែវចំណុះ ២០០ មិល្លីត្រ)។

* របៀបធ្វើ៖

លាងខ្ញីឱ្យស្អាត កាត់វាជាចំណិតៗ។ ដាំវានៅក្នុងទឹក ៤ កែវរយៈពេល ១០ នាទី។ បិទភ្លើង ហើយដាក់ស្លឹកម្រុំចំចូលដែរ រួចទុកចោល ៥ នាទី។ ពេលរួចរាល់កិនបញ្ចូលគ្នា រួចពិសា។ ប្រសិនបើអ្នកចង់បន្ថែមជាតិផ្អែម ដាក់ទឹកឃ្មុំចូល។ ពិសារៀងរាល់ព្រឹក ក៏ដូចជាមុនពេលចូលគេង៕

Related Post

Post a Comment

អ្នកគួរតែអានអត្ថបទនេះ × +
 
Top