ឡាវ៖ កាលពីថ្ងៃទី​ 11 កន្លងទៅនេះ​គូរ​ស្នេហ៍​ដ៏ស្មោះមួយទៀតហើយដែលជាលលកញីឈ្មូល​សុខចិត្ត​ស្លាប់​មិនព្រម​ឲ្យ​ឪពុកម្ដាយ​បំបែក​បំបាក់​នោះ​ទេ​។ ខណៈ​មើលទៅ​លើរូប​ភាពនេះ​ពិតជា​សោកនាដកម្ម​មួយ ​ដែល​ឪពុក​ម្ដាយ​គ្រប់រូប​ត្រូវ​តែ​គិតគូរ​ឡើងវិញ​មុននិង​សម្រេចចិត្ត​ ទទួល​បណ្ដាការ​របស់​មនុស្ស​ដែលកូន​របស់​យើងមិន​យល់ព្រមនោះ​។

គូរស្នេហ៍​វ័យក្មេង​បុរសនិងស្ត្រីជាជនជាតិម៉ុងត្រូវបានសម្លាប់ខ្លួននៅក្នុង ភូមិភ្នំហ័ងឃុង នៅក្នុង តំបន់ភ្នំ នៃខេត្តហ៊ួរហ៊ីល ប្រទេសឡាវ​, ជាកន្លែងដែលពួកគេត្រូវបាន ប្រភពប្រាប់ថា “ឪពុកម្តាយរបស់ពួកគេមិនយល់ព្រមអោយពួកស្រឡាញ់គ្នាទៅវិញទៅមកនោះទេ ដោយ​បាន​ព្យាយាម​បំបែក​បំបាក់​គ្រប់ពេលវេលា​”។

ពាក្យ​សុភាសិតចាស់​បុរាណ​ខ្មែរ​ពោលថា​ (នំមិនធំ​ជាងនាល​) តែ​សុភាសិត​នេះ​បាន​សាបសូន្យ​ ដោយ​សារ​នំសម័យ​នេះ​វា​ប្រាកដជា​ធំជាងនាល​រហូត ដូច្នេះ​ហើយ​ឪពុក​និងអ្នកម្ដាយ​គ្រប់រូប​ត្រូវ​ពិចារណា​ឡើងវិញ​មុន​ផ្គូផ្គង​ដល់​បុត្រធីតា​របស់យើង​ប្រកបដោយ​ភាព​ឆ្លាតវៃ​(សូម​ទៅកាន់​សុខតិភព​ទាំង​៕

ប្រភព៖ realsocialnews

Related Post

Post a Comment

អ្នកគួរតែអានអត្ថបទនេះ × +
 
Top