មនុស្សជាច្រើនប្រើលុយចំណាយលើទន្តពេទ្យដើម្បីព្យាបាលធ្មេញពុក ប៉ុន្តែប្រើស្លឹកម្លូវិញមានប្រសិទ្ធភាពឆាប់រហ័ស ព្រោះឬស និងស្លឹករបស់វាមានផ្ទុកសារធាតុ benzylacetate, beta caryophylen និង alkaloid។ សារធាតុទាំងអស់នេះប្រឆាំងនឹងបាក់តេរី ជួយកាត់បន្ថយអាការៈហើម និងរលាក។
រូបមន្តទី1 *គ្រឿងផ្សំ ស្លឹកម្លូរ 20ក្រាម អំបិលស 3ក្រាម ទឹក 50មីលីលីត្រ កុំថាឡើយឈឺធ្មេញ ដង្កូវស៊ី ពុកធ្មេញ ចង់ឱ្យធ្មេញសស្អាត ស្លឹកម្លូអាចជួយអ្នកបាន *ការណែនាំ លាងស្លឹកម្លូរឱ្យស្អាត ហើយដាក់ត្រាំក្នុងទឹកអំបិល ពេលវាស្វិតហើយ ដាក់វាក្រឡុកជាមួយទឹក 50មីលីលីត្រ និងអំបិល 3ក្រាម ក្រោយមកចាក់វាចូលទៅក្នុងដប គ្របគំរបឱ្យជិត និងរក្សាទុកក្នុងទូរទឹកកកសម្រាប់ប្រើប្រាស់។ កុំថាឡើយឈឺធ្មេញ ដង្កូវស៊ី ពុកធ្មេញ ចង់ឱ្យធ្មេញសស្អាត ស្លឹកម្លូអាចជួយអ្នកបាន
*វិធីប្រើ
ជារៀងរាល់ព្រឹកបន្ទាប់ពីភ្ញាក់ពីគេង និងមុនពេលចូលគេង យកទឹកម្លូខាងលើមកខ្ពុរមាត់រយៈពេល 5នាទី។ បន្តធ្វើបែបនេះឱ្យបាន 3ថ្ងៃ អាការៈឈឺចាប់នឹងបាត់ទាំងស្រុង។
រូបមន្តទី2 *
យកស្លឹកម្លូលាងឱ្យស្អាតរួចក្រឡុកជាមួយទឹករហូតដល់ខាប់ មួយថ្ងៃជញ្ជក់យកទឹកវា(មិនលេប)ឱ្យបាន 3-4ដងរយៈពេល 3ថ្ងៃជាប់ៗគ្នា។ អាការៈឈឺធ្មេញនឹងថយចុះយ៉ាងឆាប់រហ័សនឹកស្មានមិនដល់។
រូបមន្តទី3 *
ដំបូងយកឬសដើមម្លូរ 20ក្រាមលាងឱ្យស្អាត រួចបុកលាយជាមួយអំបិល និងទឹកក្រូចឆ្មា។ ក្រោយពីដុសធ្មេញរួច យកសំឡីជ្រលក់ចូលទឹកឬសម្លូរ ហើយញ៉ុកកន្លែងឈឺធ្មេញរយៈពេល 3-5នាទីសឹមខ្ពុរមាត់ចេញនឹងទឹកអំបិលក្តៅអ៊ុនៗ។ អនុវត្តតែ 3ដងក្នុងមួយថ្ងៃ 2-3ថ្ងៃក្រោយអាការៈឈឺធ្មេញនឹងជាសះស្បើយ៕
ប្រភព khmerpropey
Post a Comment