ជា​ទូទៅ​ទូរសព្ទ iPhone មិន​អាច​បន្ថែម microSD Card ពី​ក្រៅ​បាន​ទេ បើ​ចង់​បាន​ទំហំ​ធំ​ត្រូវ​ចំណាយ​លុយ​ថែម​ក្នុង​ការ​ទិញ​យក​ iPhone អង្គ​ផ្ទុក​ធំ​តែ​ម្ដង។ Sabay ណែនាំ​ឲ្យ​ស្គាល់​ឧបករណ៍​មួយ Difini Lightning Card Reader អាច​ប្រើ​ជាមួយ iPhone/iPad តាម​ការ​ភ្ជាប់​នៃ​រន្ធ Lightning (រន្ធ​សាក​ថ្ម) ដែល​អាច​​បន្ថែម microSD Card ពី​ខាង​ក្រៅ​មក​បាន ខណៈ​តម្លៃ​របស់​វា​លើ Amazon តែ **២០ ដុល្លារ​**ប៉ុណ្ណោះ។

អាច​គាំទ្រ​ប្រភេទ SD/TF Card ដល់​ទំហំ 521G និង​ប្រើ​កម្មវិធី xDisk ពី App Store ដើម្បី​រក្សា​ទុក​និង​បញ្ជូន​ចេញ​ចូល​ជាមួយ​ឧបករណ៍​ខាង​លើ។ អាច​ប្រើ​បាន​ជាមួយ iPhone/iPad គ្រប់​ស៊េរី និង​មាន​ប័ណ្ណ​ធានា​ដល់ ១៨ ខែ​ថែម​ទៀត​ផង (ក្រៅ​ស្រុក)។

ប្រភព៖ Bgr ប្រែសម្រួល៖ កៅ រក្សា

Related Post

Post a Comment

អ្នកគួរតែអានអត្ថបទនេះ × +
 
Top