តាមព័ត៌មានថ្មីបំផុត គេមិនទាន់ច្បាស់ទេថាតារាសម្ដែងស្រី Yang Mi ឬ Angelababy នោះទេដែលនឹងគ្រងតំណែងតួឯករបស់ Zhao Wei នៅក្នុងកំពូលភាពយន្ត "Painted Skin វគ្គ៣”។
ថ្មីៗនេះ ប្រភពខាងក្នុងវិស័យសិល្បៈចិនបានចែកចាយគ្នាថា គម្រោងភាពយន្តល្បីឈ្មោះ "Painted Skin” នឹងចាប់ផ្ដើមផលិតនាពេលឆាប់ៗនេះ។ ក្រោយពេលតារាសម្ដែង Liu Yifei និង Zhao Li Ying ត្រូវបានច្រានចោលសម្រាប់តំណែងតួឯកនោះ នាពេលនេះបេក្ខភាពមួយគូថ្មីត្រូវបានឡើងជ្រុញ។ ស្រីស្អាតទាំង២ថ្មីគឺតារាសម្ដែងស្រី Yang Mi និង Angelababy។

យ៉ាងណាក៏ដោយចម្រូងចម្រាសត្រូវបានកើតឡើង ព្រោះទស្សនិកជនគិតថាសមត្ថភាពរបស់ស្រីស្អាតទាំង២រូបនេះមិនអាចប្រៀបធៀបបានជាមួយរៀមច្បង Zhao Wei និង Zhou Xun បាននោះឡើយ។ ជាមួយគ្នានេះដែរ គេក៏មិនទាន់ប្រាកដដែរថាស្រីស្អាតណានឹងគ្រោងតួកញ្ជ្រោងបិសាច និងស្រីស្អាតរូបណានឹងដើរតួមេទ័ពស្រីនោះដែរ៕

Yang Mi

Angelababy
ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel
Post a Comment