អ្នកប្រហែលចំណាយពេលច្រើនក្នុងការស៊ើបមើលពីក្រុមហ៊ុន ហើយត្រៀមខ្លួនរួចរាល់ដើម្បីឆ្លើយសំណួរគ្រប់យ៉ាងបានយ៉ាងល្អ។ បញ្ហាត្រង់ថាពេលខ្លះអ្នកនៅតែមិនជាប់ជម្រើសរបស់ក្រុមហ៊ុន។ វាអាចមានកត្តាច្រើនដែលរួមមានទាំងការស្លៀកពាក់ផងដែរ៖
១. ពណ៌ប្រផេះ ក្រហម និងទឹកក្រូច

ជាពណ៌ដែលអ្នកត្រូវជៀសវាងព្រោះអ្នកគួរដឹងថាពណ៌សំលៀកបំពាក់ដែលយើងស្លៀកគឺមានឥទ្ធិពលបំផុតលើអារម្មណ៍មនុស្ស។ ពណ៌ប្រផេះបង្ហាញពីភាពមិនទាន់សម័យ ពណ៌ក្រហមបង្ហាញពីភាពឡូយឆាយ ហើយពណ៌ទឹកក្រូចមើលទៅមិនដូចជាអ្នក Professional ទេ។ ជម្រើសល្អសម្រាប់អ្នកគឺពណ៌ទឹកប៊ិច ឬពណ៌ស្វាយជាដើម។
២. ស្នាមសាក់

បើអ្នកមិនមានស្នាមសាក់គឺជារឿងល្អ តែបើអ្នកមានវិញគួរតែបិទកុំឲ្យឃើញព្រោះអ្នកសម្ភាសន៍អាចវាយតម្លៃមិនល្អ។ ម្យ៉ាងទៀត ទោះបីអ្នកសម្ភាសន៍មិនប្រកាន់ក៏គេត្រូវតែគិតពីអារម្មណ៍របស់អតិថិជនគេដែរ។ ដូចនេះគឺជៀសមិនរួចពីឲ្យអ្នកធ្លាក់ទេ។
៣. ខោអាវមានម៉ាកសញ្ញាធំៗ
អ្នកមិនមែនជាតារាបង្ហាញម៉ាកផលិតផលទេ ហើយបើទោះជាអ្នកកំពុងសម្ភាសន៍ចូលធ្វើការក្រុមហ៊ុន Fashion ក៏ដោយក៏មិនគួរស្លៀកបែបនេះដាច់ខាត។ វាមិនសមរម្យទេដែលអ្នកមកបង្ហាញការគាំទ្រផលិតផលណាមួយមុខអ្នកសម្ភាសន៍បែបនេះ។
៤. ប្រើគ្រឿងតែងខ្លួនជ្រុល
ពេលសម្ភាសន៍ អ្វីដែលល្អនោះគឺប្រើគ្រឿង Make Up ល្មមបានហើយដោយរួមទាំងការលេងម៉ូដក្រចក និងស្បែកជើងផងដែរ។ ម្យ៉ាងទៀត សក់ត្រូវតែចងទៅក្រោយដើម្បីឲ្យអ្នកសម្ភាសន៍ឃើញច្បាស់ពីស្នាមញញឹមអ្នកតាំងពីពេលចូលដល់បន្ទប់សម្ភាសន៍ដំបូងម្ល៉េះ។
៥. បើមិនទម្លាប់ពាក់កែង គួរតែកុំល្អជាង
ព្រោះទំនុកចិត្តជារឿងសំខាន់ដែលត្រូវបង្ហាញទៅអ្នកសម្ភាសន៍។ បើអ្នកមិនទម្លាប់ជាមួយស្បែកជើងកែងហើយប្រព្រឹត្តកំហុសតាំងពីដើរចូលដំបូង ពិន្ទុនឹងត្រូវកាត់បន្ថយបាត់ទៅហើយ៕
ប្រភព៖ Dailymail ប្រែសម្រួល៖ Chhai Yarith
Post a Comment