ពេលទៅទិញឥវ៉ាន់ដូចជាខោអាវ ឬកាបូបម្ដងៗខ្លាចបំផុតគឺប៉ះផលិតផលមិនល្អនេះឯងព្រោះខាតទាំងលុយទាំងពេលវេលា។ តើមានវិធីអ្វីអាចជួយដោះស្រាយបញ្ហានេះបាន?
១. ច្របាច់មើលគុណភាពក្រណាត់

បន្ទាប់ពីច្របាច់ ២-៣ វិនាទីបើក្រណាត់នោះខ្មូរដូចច្របាច់ក្រដាសគឺបានន័យថាបន្ទាប់ពីយើងបោកម្ដងហើយ ក្រណាត់នឹងឡើងខ្មូររឹងបែបនោះមិនខាន។
២. ទាញមើលថ្នេរ

ខោអាវគុណភាពល្អប្រាកដជាឃើញមានថ្នេរស្អាត។
៣. ជៀសវាងម៉ូដរូតចំហ (ដូចក្នុងរូប)

តែគួរប្រើរូតដែកបិតជិតវិញទើបប្រើបានយូរ។ រូតចំហតែងងាយបាក់ហើយច្រើនប្រើតែលើផលិតផលគុណភាពអន់ប៉ុណ្ណោះ។
៤. រើសជាយអាវដែលមើលទៅធំល្មម

សម្រាប់សំពត់ ឬខោជើងវែងគួរមើលប្រវែងប្រហែលជា ៤ cm ចំណែកអាវខ្លី ឬអាវយឺតគួររើសយកប្រវែងប្រហែល ២ cm។
៥. ទាញមើលភាពយឺត
៦. រូតប្រវែងត្រូវគ្នាត្រឹម


ខោអាវដែលមានកប្បាស ១០០ % តែម្ដង (100% cotton) គឺមិនល្អទៅវិញទេព្រោះពេលបោកទៅវាឆាប់ខ្មូរ។ ដូចនេះគួររើសសាច់ដែលមានរុក្ខធាតុផ្សេងមកផ្សំចន្លោះពី ៥ ទៅ ៣០ % ទើបល្អ។
៨. មើលពណ៌លើសាច់ដូចគ្នាឬទេ
បើអ្នកសង្កេតឃើញមានពណ៌មិនស៊ីគ្នាលើសាច់នោះ (ដូចក្នុងរូប) បានន័យថាផលិតផលមិនសូវមានការយកចិត្តទុកដាក់ទេ ហើយគុណភាពក៏មិនល្អដែរ។
៩. មើលរន្ធឡេវ

១០. មើលពណ៌

ចំពោះផលិតផលគុណភាពអន់ ពណ៌មើលទៅមិនស្មើគ្នានោះទេដោយមានផ្នែកខ្លះដុត ផ្នែកខ្លះមិនសូវដុត៕
ប្រភព៖ Brightside ប្រែសម្រួល៖ Chhai Yarith
Post a Comment