AI (Artificial-intelligence) ជាបច្ចេកវិទ្យាដែលមាន Algorithm សម្រាប់វិភាគជាលទ្ធផលអ្វីមួយតាមទិន្នន័យដែលបានផ្ដល់។ បច្ចុប្បន្ន AI មានសន្ទុះខ្លាំងឡើងៗ សម្រាប់ការប្រើប្រាស់ផ្សេងៗ ដូចជា Chatbot ក្នុង Facebook Messenger ជាដើម ដែលអាចបង្ហាញនូវជម្រើសទៅលើអ្វីដែលអ្នកចង់ដឹងដោយវាយបញ្ចូលនូវអក្សរតែប៉ុន្មានតួ។

ក្រុមហ៊ុន Citibank ថ្មីៗនេះបានចេញផ្សាយនូវឯកសារស្រាវជ្រាវទាក់ទងនឹងវត្តមាននៃបច្ចេកវិទ្យា AI ដែលនឹងចូលមកជំនួសតំណែងមនុស្សក្នុងការងារជាច្រើន។ ជាមួយគ្នានោះ លោក Carl Benedikt Frey ជាសហនាយកសម្រាប់ Oxford Martin Programme លើផ្នែកស្រាវជ្រាវបច្ចេកវិទ្យា និងការងារ សរសេរថា "សេវាជំនួយការអតិថិជន (Call Center) គឺជាឧស្សាហកម្មមួយដែលអាចប្រឈមនឹងការបាត់បង់" ។

ឧទាហរណ៍៖ បច្ចេកវិទ្យា AI ដូចជា Chatbot របស់ Facebook នឹងអាចទទួលនូវសំណួរគ្រប់យ៉ាង រួមជាមួយការរិះគន់នានាពីអតិថិជន ហើយអាចផ្ដល់ត្រលប់វិញនូវចម្លើយដែលធ្វើឲ្យអតិថិជនពេញចិត្ត ជាពិសេសឆ្លើយតបវិញបានយ៉ាងរហ័ស។
យ៉ាងណាមិញ ប្រសិនបើអ្នកមានការព្រួយបារម្ភនឹងឱកាសការងារដែលនឹងបាត់បង់ចំពោះផ្នែកនេះទៅថ្ងៃអនាគត ប្រហែលជាអ្នកគិតថា AI និងទម្លុះឆ្នាំងបាយអ្នកហើយ ប៉ុន្តែបច្ចេកវិទ្យា គឺបច្ចេកវិទ្យាដែលមានការកំណែទម្រង់ទៅតាមមុខងារនានា។ ជារួម ការងារមួយចំនួននៅតែត្រូវការមនុស្សសម្រាប់ការជួបជជែកផ្ទាល់ ដែល Robot មិនអាចធ្វើបាន ហើយម្យ៉ាងវិញទៀត ប្រសិនបើអ្នកចេះច្បាស់លើជំនាញខ្លួន អ្នកមិនបាច់ភ័យនោះទេ៕
ប្រភព៖ thenextweb ប្រែសម្រួល ៖ ប៊ុន ធឿន
Post a Comment